
អ្នកធ្លាប់បានលឺហើយថា “Hacking” ឬ ហៅថាពួក “Hacker” តែអ្នកមិនធ្លាប់ដឹងទេថាពួកគេប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ (OS) អ្វី មកធ្វើការ Hack នោះទេ។ សំរាប់ប្រព័ន្ធប្រតិបត្តិការ (OS) សំរាប់ Hack នោះមានច្រើនប៉ុន្តែពេលនេះ TECHFREE នឹង បង្ហាញប្រព័ន្ធប្រតិបត្តិការ (OS) Hacking ល្បីៗចំនួន ៥ មានដូចជា៖
Kali Linux

Kali Linux មួយនេះពេញនិយមជាងគេសំរាប់ពួក Hacker។ ប្រព័ន្ធប្រតិបត្តិការ (OS) នេះវាត្រូវបានផ្អែកលើ Linux នូវឯកជនភាព និង សន្តិសុខ (privacy and security)។
សូមចូលទៅ៖ Kali Linux
BackBox

BackBox គឺជាប្រព័ន្ធប្រតិបត្តិការ (OS) វាត្រូវបានផ្អែកលើ Ubuntu ដោយផ្តោតទៅលើការ វាយប្រហាជ្រៀតចូលផ្នែកសន្តិសុខ។
សូមចូលទៅ៖ BackBox
DEFT

DEFT គឺ Digital Evidence and Forensic Toolkit វាត្រូវបានផ្អែកលើ Ubuntu នឹង បង្កើតឡើង កម្មវីធី DART (Digital Advanced Response Toolkit)។
សូមចូលទៅ៖ Deft
Live Hacking OS

Live Hacking OS គឺត្រូវបានផ្អែក Linux ហើយមាន Tool សំខាន់ៗជាកញ្ចាប់សំរាប់ “Ethical Hacker” ហើយវាមានរួមបញ្ចូលនូវ GUI GNOME ផងដែរ។
សូមចូលទៅ៖ Live Hacking OS
Parrot-sec Forensic OS

Parrot-sec Forensic OS គឺជាប្រព័ន្ធប្រតិបត្តិការដែលមាន Debian GNU/Linux រួមបញ្ចូលជាមួយប្រព័ន្ធប្រតិបត្តិការ Frozenbox នឹង ប្រព័ន្ធប្រតិបត្តិការ Kali Linux ក្នុងគោលបំណងពង្រឹេង ការជ្រៀតចូល នឹង ការធ្វើតេស្តសន្តិសុខអោយល្អប្រសើរ។
សូមចូលទៅ៖ Parrot-sec Forensic OS